(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ បានលើកឡើងថា ទោះបីកម្ពុជាព្យាយាមអត់ធ្មត់ ហើយជ្រើសរើសយកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ប៉ុន្តែកម្ពុជាមិនដែលបានចុះញ៉មនឹងទង្វើឈ្លានពាន ការគំរាមកំហែង និងការដាក់សម្ពាធពីប្រទេសថៃឡើយ។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦…
Category: ព័ត៌មានជាតិ
ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបង្ហាញពីតួនាទីកាន់តែសំខាន់របស់ក្រសួង មិនត្រឹមតែជាស្ថាប័នផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦…
អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹក ២,២០៥គ្រួសារ មកពីខេត្តចំនួន៥ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តសៀមរាប
(សៀមរាប)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២,២០៥គ្រួសារ (ស្មើនឹង ៦,៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប…
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦…
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រខ្មែរដ៏អស្ចារ្យ ពូកែខាងសឹកសង្រ្គាមក្នុងសម័យអង្គរ
ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គ ដែលងើបក្រោកឈរប្រឆាំងនឹងការការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគខាងកើតកម្ពុជា គឺ អាណាចក្រចម្ប៉ា។ ព្រះអង្គជាក្សតត្រ សឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង…
ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយរួមផ្សំចីរភាពជាមួយនឹងសិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែលនឹងរៀបចំឡើងក្រោមកិច្ចសហការរវាង Smart និង ReMade in Cambodia។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី…
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ខេមតិច រៀបចំពិធីប្រគល់សញ្ញាបត្រលើកដំបូង
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) បានប្រារព្ធពិធីដ៏សំខាន់មួយនៅថ្ងៃទី១៧ ខែធ្នូ ជាមួយនឹងពិធីប្រគល់សញ្ញាបត្រលើកដំបូងសម្រាប់ក្រុមនិស្សិតជំនាន់ដំបូងរបស់ខ្លួន។ ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីតំណាងវិស័យឯកជន រួមមាន វេជ្ជបណ្ឌិត លឹម លីណា…